កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និង លើកទិសដៅការងារខែសីហា ឆ្នាំ២០២២ និងណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះក៏មានការរៀបចំធ្វើពិធីបំពាក់ឋានន្តរសក្កិ ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងជូនបណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ផងដែរ។