កំពត៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែកក្កដា និង លើកទិសដៅការងារខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និង ស្នាក់ការសន្តិសុខផងដែរ។