You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យ ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យ ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ និង ចាប់យកវត្ថុតាងពាក់ព័ន្ធរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ទម្ងន់៤.០៧ក្រាម និង ទូរស័ព្ទដៃចំនួន ១១គ្រឿង។

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងចាត់ការតាមនីតិវិធី។