ត្បូងឃ្មុំ៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក អនុសេនីយ៍ឯក សុខ វាសនា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំងស្រុក និង ស្នាក់ការនាំយកថវិកា ១,៤០០,០០០រៀល របស់លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឧបត្ថម្ភលោក អនុសេនីយ៍ឯក ឡុង ឡុងមុំ អនុប្រធានស្នាក់ការសន្តិសុខ៧០៣ ដែលមានជំងឺធ្ងន់ធ្ងរនឹងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។