You are currently viewing ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន៣៧កញ្ចប់

ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន៣៧កញ្ចប់

សៀមរាបៈ ជនសង្ស័យចំនួន០២នាក់ ដែលជាជនសកម្មក្នុងការចែកចាយសារធាតុញៀន ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ។
នេះបើយោងតាមប្រភពពត៌មានពីលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១៤ និង៣០នាទី រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. គឹម នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្នំក្រោម សង្កាត់ សៀមរាប ក្រុងសៀមរាប
ខេត្តសៀមរាប
០២. សំ មុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងទៅបានដោយមានការសហការ ដ៏ល្អរវាង កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានក្រុង បានធ្វើការតាមដាននូវសកម្មភាពរបស់ពួកគេជាយូរមកហើយដោយប្រើមធ្យោបាយញ៉ុះញ៉ុង អោយជនល្មើសព្រមលក់ថ្នាំញៀនទាំងនោះមកអោយ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមអោយដឹងទៀងថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣៧កញ្ចប់ ដែលមានទម្ងន់ស្មើ៥.១០ក្រាម
០២. ទូរស័ព្ទ ចំនួន០៥គ្រឿង
០៣. ដាវ ចំនួន០៥ដើម និងសម្ភារៈពាក់ព័ន្ធជាមយយសារធាតុញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
f1

f2