កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងមូឡដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះសហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
លទ្ធផលរុះរើរបាំងចំនួន ១៧កន្លែង ប្រវែង ៨០០ម៉ែត្រក្នុងនោះរបាំងសាច់អួនចំនួន០៦ កន្លែងប្រវែង៣៥០ ម៉ែត្រ, របាំងស្បៃមុងចំនួន ១១ កន្លែង ប្រវែង ៤៥០ ម៉ែត្រ, លូសរុប ១២ មាត់ ក្នុងនោះលូសាច់អួនចំនួន០៦មាត់, លូស្បៃមុង ចំនួន ០៦មាត់, បង្គោលសរុបចំនួន៣៥០ដើម, លែងត្រីចំរុះ ១៥០ គីឡូក្រាម។
សម្ភារៈ និងវត្ថុតាងបានកាប់បំផ្លាញនៅនឹងកន្លែង។