ព្រៃវែង៖ នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច សហការជាមួយជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយ លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ និង ចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី ។