ប៉ៃលិន៖ នៅវេលាម៉ោង១២:៤០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយមូលដ្ឋានស្រុកសាលាក្រៅ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានចុះបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅត្រង់ចំណុចភូមិទូលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនចាត់ការតាមនិតិវិធី។