You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានចាប់យក និង កាប់បំផ្លាញវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន ៤ខ្សែប្រវែង ៦៥០ម៉ែត្រ, លូរកងស្បៃមុងចំនួន ៨មាត់, របាំងសាច់អួនក្រឡាល្អិតចំនួន ៣ខ្សែប្រវែង ១០៥០ម៉ែត្រ, ក្បាលបចំនួន ២គ្រឿង បង្គោលចំនួន ១៥០ដើម លែងកូនត្រីចម្រុះចំនួន ១៥គីឡូក្រាម។