កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ទោ ក្រិច ចន្ធា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេក្នុងភូមិសាស្រ្តភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយបានចាប់យក និង កាប់បំផ្លាញចោលវត្ថុតាងមួយចំនួននៅនឹងកន្លែងដូចជា របាំងសាច់អួនចំនួន ០៩កន្លែង ប្រវែង ៤៥០ម៉ែត្រ របាំងស្បៃមុងចំនួន ០២កន្លែង ប្រវែង ៨០ម៉ែត្រ លូសាច់អួនចំនួន០៩មាត់ លូស្បៃមុង ចំនួន ០២មាត់ បង្គោលសរុបចំនួន៣០០ដើម និងលែងត្រីចំរុះចំនួន ១៨គីឡូក្រាមផងដែរ។