ពោធិ៍សាត់៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយថ្នាក់ជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុនធឿន នគរបាលថ្នាក់ជាតិ ចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ដោយចាប់យក និង កាប់បំផ្លាញវត្ថុតាងមួយចំនួននៅនឹងកន្លែងដូចជា របាំងស្បៃមុងចំនួន១០ខ្សែប្រវែង ៣,៧០០ម៉ែត្រ លូកងស្បៃមុងចំនួន ៩មាត់របាំងសាច់អួនក្រឡាល្អិតចំនួន ៣ខ្សែប្រវែង ១,៤០០ម៉ែត្រ ក្បាលបរចំនួន ១១គ្រឿងបង្គោលចំនួន ១,០២០ដើម និងបានលែងកូនត្រីចម្រុះចំនួន ៣២គីឡូក្រាមផងដែរ។