You are currently viewing ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និង សួរសុខទុក្ខនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និង សួរសុខទុក្ខនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និង សួរសុខទុក្ខនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ និងឧបត្ថម្ភថវិកា ចំនួន ១០លានរៀល និង ស្រាបៀចំនួន ១០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងឧបត្ថម្ភដល់នាយ នាយរងកងរាជអាវុធហត្ថក្នុងមួយនាក់ចំនួន ៤ម៉ឺនរៀល។