You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំអនុគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិ ស្នើសុំគ្រឿងឥស្សរិយយស

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំអនុគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិ ស្នើសុំគ្រឿងឥស្សរិយយស

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំអនុគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិ ស្នើសុំគ្រឿងឥស្សរិយយស ដែលមានការចូលរួមពីនាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ និងមេបញ្ជាការក្រុង,ស្រុក។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវរ:សេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលការងារកសាងកម្លាំង ស្តីអំពីការវាយតំលៃដល់នាយ នាយរង និងពលអាវុធហត្ថ ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ
និងការកសាងអង្គភាពអោយមានការរីកចម្រើន។

ក្នុងកិច្ចប្រជុំនោះដែរ លោកវរ:សេនីយ៍ឯក ហែម ផល្លី បានមានប្រសាសន៍ថា ប្រធានអង្គភាពនីមួយៗត្រូវតាមដាន ពីសកម្មភាព និងលក្ខខណៈ សម្បត្តិសមាជិករបស់ខ្លួនដូចជា សកម្មនឹងការងារ មានសីលធម៌ ស្អាតស្អំ មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់រដ្ឋ មានស្មារតីឧស្សាហ៍ព្យាយាម
សកម្មការងារ ក្លាហានក្នុងការប្រយុទ្ធ និងមានស្នាដៃល្អក្នុងការកសាងអង្គភាព មានសាមគ្គីភាព និងទំនាក់ទំនងល្អជិតស្និតជាមួយមហាជន និងមានស្មារតី ស្នេហាជាតិខ្ពស់។លក្ខណ:សម្បត្តិទាំងអស់នេះហើយដែលប្រធានអង្គភាពនីមួយៗ ត្រូវធ្វើសំណើរសុំប័ណ្ណសរសើរ ឬលិខិតសរសើរ និងគ្រឿងឥស្សរិយយស ដើម្បីជូនដល់ពួកគាត់។
%e1%9f%a0%e1%9f%a1

%e1%9f%a0%e1%9f%a2

%e1%9f%a0%e1%9f%a3

%e1%9f%a0%e1%9f%a4