You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ!

ពោធិ៍សាត់៖ នៅវេលាម៉ោង ៨ និង ៣០នាទីថ្ងៃ១១ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចំរុះ ចុះបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានឃាត់មនុស្សចំនួន៤នាក់ ស្រីចំនួន២នាក់ និងចាប់យកវត្ថតាង ទូកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនម៉ាក់ ហ៊ីណូតា កំលាំង ១៨សេះ ចំនួន ០១គ្រឿង, ទូកបាឡាស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាក់ហ៊ីណូតា កំលាំង ១៨សេះ ចំនួន ០១គ្រឿង, កន្ទ្រងអូសលៀសចំនួន ០២គ្រឿង, លៀសចំនួន ៣០០ គីឡូក្រាម ។

វត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលជលផល ឃុំកំពង់លួង ចំណែកម្ចាស់មន្ត្រីជំនាញបានធ្វើកិច្ចសន្យា និងអប់រំណែនាំរួចឲ្យទៅលំនៅដ្ឋានវិញ។