ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីផ្ទេរ-ប្រគល់ យោធិននៃកងរាជអាវុធហត្ថចល័ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង នាយ-នាយរងការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ យោធិននៃកងរាជអាវុធហត្ថចល័ត ដែលត្រូវផ្ទេរពីកងវរអន្តរាគមន៍ពិសេស កងអនុសេនាធំប្រតិបត្តិការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មកបំពេញការងារក្នុងក្របខណ្ឌកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។