You are currently viewing អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនង្ស័យ ០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនង្ស័យ ០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង១៥:១០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាប៉ែន ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ងឹម មៅ ហៅអាងួរ ភេទប្រុស ៣៥ឆ្នាំ ជនជាតិខ្មែរ និង បានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៨ កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន០១, ទូរស័ព្ទដៃចំនួន០១ គ្រឿង, សម្ភារៈវេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។