សៀមរាបៈនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំឆ្លងផែនការ ការពារ ធានាសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់
ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្លន់តាមសមុទ្រ និងការប្លន់ប្រដាប់អាវុធលើនាវា នៅទ្វីបអាស៊ី និងផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំលើកទី៧១ របស់គណៈកម្មាការអាស៊ាន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្ត្រីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការ អញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធាន និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។