កំពង់ធំ៖ រសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច និង វឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយ នាយរងសេនាធិការ ប្រធានមន្ទី នាយការិយាល័យ និង មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក។