ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាលនិងសួរសុខទុក្ខ ប្រតិភូយោធភូមិភាគ៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀង មេបញ្ជាការរង យោធភូមិភាគ៩។ ជំនួបពិភាក្សានេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ រវាងយោធភូមិភាគ៩ និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។