មណ្ឌលគិរីៈ នៅវេលាម៉ោង១៥ និង១០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថកែវសីម៉ា បានធ្វើការល្បាត និងប្រទះឃើញឈើល្មើសច្បាប់ជាច្រើនដុំ ស្ថិតនៅចំណុចលើផ្លូវ ភូមិចាក់ចា ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលជនល្មើសបានទំលាក់ចោល។
នេះបើយោងតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន
ឈើប្រណិតចំនួន៣០ដុំ។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។