You are currently viewing វរសេនីយ៍ឯក ជា ពិសិដ្ឋ ដឹកនាំមន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន ធឿន

វរសេនីយ៍ឯក ជា ពិសិដ្ឋ ដឹកនាំមន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន ធឿន

កំពង់ឆ្នាំង៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ប្រតិភូនាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន ធឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណៈភាពដោយរោគាពាធ នៅគេហដ្ឋានរបស់សព ស្ថិតនៅផ្លូវលេខ២ ក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងឱកាសនេះដែរប្រតិភូកងរាជអាវុធហត្ថខេត្ត ក៏បាននាំយកថវិកាមួយចំនួនចូលរួមពិធីបុណ្យសពផងដែរ។