ព្រៃវែង៖ ដោយមានការយកចិត្តទុកដាក់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញដឹកនាំ នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ សុខ ហុង នាយសេនាធិការរង កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណៈភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បាននំាយកគ្រឿងបរិភោគមួយចំនួន និងថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន ១០,០០០,០០០ រៀល ជូនដល់គ្រួសារសព ។