ឧត្តរមានជ័យ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយស្តីពីសភាពការណ៍ថ្មីៗ ច្បាប់លក្ខន្តិកៈទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និង បទបញ្ញត្តិ ៦មិន ៨ត្រូវ របស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន ៦៣នាក់។ ផ្សព្វផ្សាយដោយលោក វរសេនីយ៍ត្រី ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្ត។ ដោយឡែក លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយបន្តដល់ នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។