កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ភូមិពាម ឃុំច្រកកូវ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសលើការសុបរបាយការណ៍សាងសង់ និង ចុះត្រួតពិនិត្យជាក់ស្តែងទីលានបាញ់គ្រាប់ពិតដែលកំពុងដំណើរការសាងសង់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។