ព្រះសីហនុៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា នៅវេលាម៉ោង០២ និង៣០នាទី ទាបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្លឹបកំសាន្ត អិល វី ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នេះបើយោងទៅតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ហ៊ារូ អូតាវៀន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកកប៉ាល់ដឹកទំនិញ
០២. ដាវីន ស៊ីម៉ាម៉ូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកកប៉ាល់ដឹកទំនិញ
០៣. ហ្សីរីហ្សីម ស៊ីលីតងហ្គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកកប៉ាល់ដឹកទំនិញ
០៤. អាហ្គាស ណាឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកកប៉ាល់ដឹកទំនិញ
០៥. អាមេឌ ស៊ីឡាប៊ែន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកកប៉ាល់ដឹកទំនិញ។
ភ្នាក់ងារ បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា មុនពេលកើតហេតុយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យបានចូលទៅលេងក្នុងក្លឹបកំសាន្ត កើតុហេតុខាងលើ ស្រាប់តែមួយសន្ទុះធំក្រោយមក ជនសង្ស័យហាក់មានសភាពស្រវឹងជោគជាំ ក៏បានវាយតប់គ្នា បណ្តាលអោយមានការភ្ញាក់ផ្អើល ទើបតំណាងក្លឹបកំសាន្តខាងលើ បានទូរស័ព្ទមកអោយកម្លាំងកងរាជអាវុធហត្ថមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន បញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។