រតនគិរី៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីសំណាក់ លោកសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង,ស្រុក។