បន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបានអំណោយម៉ូតូចំនួន៥គ្រឿង ពីសប្បុរសជន ឥណ្ឌូណេស៊ី ដើម្បីប្រើប្រាស់នៅក្នុងអង្គភាព ក៏ដូចជាបម្រើកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋនៅមូលដ្ឋាន ។
ពិធីប្រគល់-ទទួល ធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
ក្នុងពិធីទទួលម៉ូតូនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ជនជាតិ ឥណ្ឌូណេស៊ី ដែលបានផ្តល់ម៉ូតូទាំង៥គ្រឿងខាងលើ ជូនកងរាជអាវុធហត្ថដើម្បីប្រើប្រាស់ក្នុងអង្គភាពផងដែរ ។