You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ចេតិយ៍នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16!

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ចេតិយ៍នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16!

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំអាគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបញ្ចុះបឋមសិលាសាងសង់ចេតិយ៏ សម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16 ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  នៅក្នុងអង្គប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យជំនាញ និងមេបញ្ជាការវរៈសេនាតូច ព្រមទាំងអង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី/ខេត្ត ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត តាមរយៈប្រព័ន្ធ Video Conference៕