កំពង់ឆ្នាំង៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និង វឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានសមាសភាពអញ្ជើញចូលរួមមានលោកមេបញ្ជាការេង នាយសេនាធិការ នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក នាយស្នាក់ការសន្តិសុខ និង នាយទាហាន នាយទាហានរង ដែលមានស្នាដៃល្អបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនយោធិន អតីតយុទ្ធជន និងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ត្រូវទទួលប័ណ្ណសរសើរ លិខិតសរសើរ ប័ណ្ណសរសើរផងដែរ។