You are currently viewing កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅម៉ោង ៩:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំនាំដោយលោក ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយបង្ក្រាបបានរបាំងស្បៃមុងចំនួន៦ខ្សែប្រវែង ១,០៥០ម៉ែត្រ, លូរកងស្បៃមុងចំនួន ៤គ្រឿង, របាំងសាច់អួនក្រឡាល្អិតចំនួន ១១ខ្សែប្រវែង ៣៣០០ម៉ែត្រ, ក្បាលបរចំនួន ៨គ្រឿង, លូកងចំនួន៤គ្រឿង, បង្គោលចំនួន ៧៥០ដើម, លែងកូនត្រីចំរុះចំនួន ២៥០គីឡូក្រាម។

វត្ថុតាងខាងលើកាប់បំផ្លាញចោលនៅនឹងកន្លែង កូនត្រីលែងចូលទន្លេវិញ។