You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៧:៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ទោ ក្រិច ចន្ធា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយកម្លាំងចម្រុះ បង្រ្កាបបទល្មើសនេសាទនៅចំណុចបឹងបួនមុំក្នុងភូមិសាស្រ្តភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងចំនួន១៧ កន្លែង ប្រវែង១,០៥០ ម៉ែត្រ របាំងសាច់អួនចំនួន១៣ កន្លែង ប្រវែង ៨៥០ម៉ែត្រ, របាំងស្បៃមុង ចំនួន ០៤ កន្លែងប្រវែង ២០០ម៉ែត្រ, លូសរុប ១២មាត់, លូសាច់អួនចំនួន ០៨មាត់, លូស្បៃមុងចំនួន ០៤មាត់, បង្គោលសរុបចំនួន ៣៥០ដើម, លែងត្រីចំរុះ ៥០គីឡូក្រាម។

សម្ភារៈ និងវត្ថុតាងបានកាប់បំផ្លាញនៅនឹងកន្លែង។