You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី កែវ រតនា កំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ទោ តាត ចន្ថា ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី កែវ រតនា កំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) និងមន្ត្រីក្រោមឱវាទបានចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី កែវ រតនា អនុប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបាននាំយកគ្រឿងបរិភោគមួយចំនួនមានដូចជា៖អង្ករ៣បាវ និង ថវិកាចំនួន៩០៥,០០០រៀល ដើម្បីជួយសម្រួលព្យាបាលជំងឺ។