You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការអនុវត្តលិខិតបង្គាប់ និងឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ដែលជាប់ពាក់ព័ន្ធ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការអនុវត្តលិខិតបង្គាប់ និងឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ដែលជាប់ពាក់ព័ន្ធ

ព្រះសីហនុ៖ នៅវេលាម៉ោង០៧:០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះអនុវត្តលិខិតបង្គាប់ការលេខ ០៤៥/២២ ល.ប.ក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ លើទីតាំងដីស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយសមត្ថកិច្ចជំនាញ បានធ្វើការនាំខ្លួនមនុស្សចំនួន ០៤នាក់ យកមកសួរនាំ និង បានចាប់យកវត្ថុតាងកាំបិតផ្គាក់ ចំនួន០៣, ជំពាមកៅស៊ូ ចំនួន០៣, គ្រាប់ជំពាមដែកមួយចំនួន, ទូរស័ព្ទដៃចំនួន ០៥គ្រឿង។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

 

ជនសង្ស័យទាំង០៤នាក់ខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានកាន់កាប់ និងធ្វើការបែងចែកពុះដីឡូត៍ នៅលើទីតាំងដីខាងលើពិតប្រាកដមែន ហើយពួកខ្ញុំទាំង៤នាក់សូមសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្វែងរកមេខ្លោង និងបក្ខពួករបស់ខ្លួនបន្ដទៀត។