កំពង់ចាម៖ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ខែម រដ្ឋា ហៅថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់, ទូរស័ព្ទដៃចំនួន០១ គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងចាត់ការតាមនីតិវិធី។