You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ហេង ឧត្តម កំពុងសម្រាកព្យាបាលជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ហេង ឧត្តម កំពុងសម្រាកព្យាបាលជំងឺ

ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្តខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និង នាំយកអំណោយប្រគល់ជូន លោក វរសេនីយ៍ត្រី ហេង ឧត្តម អនុប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាននៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង អំណោយរួមានថវិកាចំនួន  ៦២០,០០០ រៀល, អង្ករចំនួន  ៥០គីទ្បូក្រាម, ទឹកត្រីចំនួន ៤ យួរ, ទឹកស៊ីអ៊ីវចំនួន ៤ យួរ, ត្រីខចំនួន ៤ យួរ និង ទឹកបរិសុទ្ធចំនួន ១ កេស។