ប៉ៃលិន៖ នៅវេលាម៉ោងម៉ោង ១០ និង ៥០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន កម្លាំងបានចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និង បានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនចាត់ការតាមនីតិវិធី។