កំពត៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងជូនប័ណ្ណសរសើរ យោធិននៃកងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថផងដែរ។