បន្ទាយមានជ័យ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមការចុះធ្វើអធិការកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ក្រោមអធិបតីភាពលោក ឯកឧត្ដម រៀម ច័ន្ទម្នី និង ឯកឧត្តម ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង តំណាង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។