You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកម្លាំងសហការ ចុះជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ

ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកម្លាំងសហការ ចុះជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ

ព្រះវិហារ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងកងពលធំអន្តរាគមន៍លេខ៣ កម្លាំងកងពលតូចអន្តរាគមន៍លេខ៨ កម្លាំងអធិការនគបាលស្រុកជាំក្សាន្ត និងអាជ្ញាធរ ឃុំស្រអែម និងឃុំកន្ទួត ដោយដឹកនាំបញ្ជារួម ឯកឧត្ដម គីម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ចុះជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ(ជំនន់ទឹកភ្លៀង)។