កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ ក្រោមអធិបតីភាព លោក វរសេនីយ៍ទោ មាស សុន នាយសេនាធិការ ជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការតាមបណ្តាក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។