ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍-ចំណាយផ្សេងៗ ប្រចាំខែសីហា ឆ្នាំ២០២២ ដល់ជំនាញហិរញ្ញវត្ថុ តាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និង បណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។
ក្នុងនោះផងដែរ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការនិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រគល់បច្ច័យចូលរួមបុណ្យសព លោកតាឧបាសក ជាវ ទ្រី ត្រូវជាឪពុកបង្កើត លោក អនុសេនីយ៍ឯក ទ្រី មករា នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈមូលនិធិការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥,៣៤០,០០០រៀល។
មុនពេលបើកប្រាក់បៀវត្សរ៍ នាយ នាយរងអាវុធហត្ថជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត បានយកសំណាកធ្វើតេស្តរហ័ស (Rapide test) រកមេរោគកូវីដ-១៩ ផងដែរ ។