ប៉ៃលិន៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិនជាច្រើនរូបទៀត។