ពោធិ៍សាត់៖ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយផ្នែករដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលូរកងសាច់អូនចំនួន៩គ្រឿង, របាំងសាច់អួនក្រឡាល្អិតចំនួន ៨ខ្សែប្រវែង ១៧០០ម៉ែត្រ, ក្បាលបរចំនួន ៩គ្រឿង, បង្គោលចំនួន ១៥០ដើម, លែងកូនត្រីចំរុះចំនួន ២៥គីឡូក្រាម ចំណែកវត្ថុតាងកាប់បំផ្លាញចោលនៅនឹងកន្លែង។