បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស អញ្ជើញចូលរួមប្រជុំជាមួយ ឯកឧត្តម ហ៊ី ព្រូ ប្រធានក្រុមគណៈកម្មការជាតិប្រឆាំងអំពើធ្វើទារុណកម្ម ។
បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម និង ក្រុមការងារបានចុះត្រួតពិនិត្យកន្លែងឃាត់ខ្លួនបណ្ដោះអាសន្ន របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ ។