You are currently viewing កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយថ្នាក់ជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុន ធឿន ដំណាងអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលូរកងសាច់អួនចំនួន២៥គ្រឿង, របាំងសាច់អួនក្រឡាល្អិតចំនួន ១២ខ្សែប្រវែង ២,៥០០ម៉ែត្រ, ក្បាលបរចំនួន ៦គ្រឿង, បង្គោលចំនួន ៣៥០ដើម, លែងកូនត្រីចំរុះចំនួន ៩៥គីឡូក្រាម វត្ថុតាងខាងលើកាប់បំផ្លាញចោលនៅនឹងកន្លែង។