You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង (វៀតណាម)

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង (វៀតណាម)

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និង ពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង (វៀតណាម) ជាមួយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅទីក្រុងយ៉ាងៀល ខេត្តដាក់ណុង (វៀតណាម) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក វរសេនីយ៍ឯក ង្វៀន វ៉ាន់លឺ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ណុង ។