ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីកិច្ចពិភាក្សាលើទម្រង់របាយការណ៍ប្រចាំខែរបស់ក្រុមការងារ ដោយមានសមាសភាពរួមលោក នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយ អាវុធហត្ថដែលមានការពាក់ព័ន្ធ។