សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងអង្គភាពនគរបាលយុត្តិធម៌ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ចូលរួមពិធីសំណេះសំណាលរវាងអគ្គព្រះរាជអជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមអធិបតីភាពលោក រៀម ចន្ទម្នី ព្រះរាជអជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ បាត់ដំបង និងគណៈប្រតិភូអមដំណើរ។