You are currently viewing វរសេនីយ៍ឯក នង វណ្ណនី អញ្ជើញទទួលស្វាគមន៍ និង ជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ហ៊ី ព្រូ

វរសេនីយ៍ឯក នង វណ្ណនី អញ្ជើញទទួលស្វាគមន៍ និង ជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ហ៊ី ព្រូ

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក នង វណ្ណនី មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកមន្ត្រីអាវុធហត្ថដែលមានការពាក់ព័ន្ធ អញ្ជើញទទួលស្វាគមន៍ និង ជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ហ៊ី ព្រូ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង ប្រតិភូអមដំណើរ ក្នុងការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និង ការចុះអង្កេតត្រួតពិនិត្យកន្លែងឃុំខ្លួនបណ្ដោះអាសន្ន នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តប៉ៃលិន  ។