អហ ប៉ៃលិន៖ នៅវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថក្រុងបានចេញល្បាតនិងស្រាវជ្រាវក៏ប្រទះឃើញម៉ូតូ០១គ្រឿងត្រូវបានផ្លុងចោល។ តាមការស្រាវជ្រាវបន្ត គឺជាម៉ូតូដែលបានបាត់នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃខែឆ្នាំខាងលើ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នៅថ្ងៃដដែលកម្លាំងបានបន្តរកឃើញក្មេងស្រីឈ្មោះ នូត មួយ នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលជនសង្ស័យបានយកទៅទំលាក់ចោល។ មន្រ្តីជំនាញបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ មានអំពើលួចយកម៉ូតូ០១គ្រឿង និងបាត់ក្មេងស្រីម្នាក់អាយុ៩ឆ្នាំ កម្លាំងអាវុធហត្ថបានតាមរកនិងស្រាវជ្រាវក៏ប្រទះឃើញនៅចំណុចខាងលើ។ ម៉ូតូនិងក្មេងស្រីបានប្រគល់ជូនជនរងគ្រោះវិញ។
កម្លាំងអាវុធហត្ថស្រាវជ្រាវចាប់យកម៉ូតូនិងរកឃើញក្មេងស្រីម្នាក់ដែលជនសង្ស័យនាំយកទៅ
- Post author:Eng Hy
- Post published:September 6, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប